កំពូលស្នាដៃយន្តការពេលវេលា Patek Philippe Grandmaster Chime បំបែកកំណត់ត្រានាឡិកាថ្លៃបំផុតក្នុងលោក - DG SAR

កំពូលស្នាដៃយន្តការពេលវេលា Patek Philippe Grandmaster Chime បំបែកកំណត់ត្រានាឡិកាថ្លៃបំផុតក្នុងលោក

Patek Philippe Grandmaster Chime បំបែកកំណត់ត្រានាឡិកាថ្លៃបំផុតក្នុងលោក នៅក្នុងពិភពបច្ចេកវិទ្យាយន្តការ និងនាឡិកាដៃប្រណីតប្រវត្តិសាស្ត្រថ្មីមួយត្រូវបានកត់ត្រាយ៉ាងកក្រើក កាលពីពេលដែលកំពូលនាឡិកាដៃ Patek Philippe Grandmaster Chime លេខស្រឡាយ Ref. 6300G-010 ត្រូវបានដាក់ដេញថ្លៃក្នុងតម្លៃរហូតដល់ ៣១ លានដុល្លារអាមេរិក នៅក្នុងព្រឹត្តិការណ៍ដេញថ្លៃសប្បុរសធម៌ Only Watch នាទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ការដេញថ្លៃក្នុងតម្លៃមហាសាលនេះ បានធ្វើឱ្យម៉ូដនាឡិកាមួយនេះក្លាយជានាឡិកាដៃដែលមានតម្លៃថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រពិភពលោក ដោយវាត្រូវបានផលិតឡើងយ៉ាងពិសេសតែមួយគ្រឿងគត់នៅលើពិភពលោក ជាមួយនឹងការរួមផ្សំឡើងពីមាសស និងដែកថែប ព្រមទាំងរំលេចនូវមុខនាឡិកាពីរស្មុគស្មាញ និងមានមុខងារយន្តការពិសេសរហូតដល់ ២០ មុខងារផ្សេងៗគ្នា។ Patek Philippe Grandmaster Chime បំបែកកំណត់ត្រានាឡិកាថ្លៃបំផុតក្នុងលោក ទាក់ទិននឹងអត្តសញ្ញាណរបស់អ្នកដេញថ្លៃឈ្នះ និងបានកាន់កាប់ស្នាដៃឯកតម្លៃ ៣១ លានដុល្លារអាមេរិកនេះ ត្រូវបានរក្សាទុកជាសម្ងាត់បំផុតនៅពីក្រោយបាំងនាមជាអ្នកប្រមូលទិញនាឡិកាកំពូលមហាសេដ្ឋី។ ទោះបីជាយ៉ាងណាក៏ដោយ សម្រាប់ស្រឡាយនាឡិកា Grandmaster Chime កំណែទូទៅដែលមានតម្លៃចន្លោះពី ២.៥ លាន ទៅ ៥ លានដុល្លារអាមេរិក ក៏ត្រូវបានគេប្រទះឃើញនៅលើកដៃរបស់បុគ្គលល្បីៗកម្រិតពិភពលោកផងដែរ។ ក្នុងនោះ កំពូលតារាចម្រៀងរ៉េប និងជាមហាសេដ្ឋីអាមេរិក Jay-Z ធ្លាប់បានពាក់នាឡិកា Patek Philippe Grandmaster Chime Ref. 6300G តម្លៃប្រហែល ៣ លានដុល្លារ ចូលរួមក្នុងកម្មវិធីធំៗដូចជាពិធីប្រគល់រង្វាន់ Grammy និងខួបកំណើតតារាចម្រៀង Diddy រីឯតន្ត្រីករល្បីល្បាញ Eric Clapton ក៏ស្ថិតនៅក្នុងចំណោមបុគ្គលលំដាប់កំពូលដែលមានសិទ្ធិទិញ និងកាន់កាប់នាឡិកាស្រឡាយនេះដោយផ្ទាល់ពីក្រុមហ៊ុន Patek Philippe ផងដែរ។
Patek Philippe Grandmaster Chime បំបែកកំណត់ត្រានាឡិកាថ្លៃបំផុតក្នុងលោក
នៅក្នុងរូបភាពនេះ នាឡិកាប្រធានព្រឹទ្ធសភា សម្តេច តេជោ ហ៊ុន សែន កំពុងពាក់ គឺជានាឡិកាដៃម៉ាក Patek Philippe Grandmaster Chime (លេខកូដស្រឡាយ Ref. 6300G)
ដោយឡែក បើទោះបីជានាឡិកា Graff Diamonds Hallucination មានតម្លៃរហូតដល់ ៥៥ លានដុល្លារអាមេរិកក៏ដោយ ប៉ុន្តែអ្នកជំនាញផ្នែកបច្ចេកវិទ្យានាឡិកាបានចាត់ថ្នាក់វាជាប្រភេទគ្រឿងអលង្ការតុបតែងដាំពេជ្រពណ៌កម្រ ប៉ុណ្ណោះ។ ហេតុនេះ Patek Philippe Grandmaster Chime នៅតែជានិមិត្តរូបកំពូល និងជានាឡិកាយន្តការស្មុគស្មាញពិតប្រាកដ ដែលគ្រងតំណែងជានាឡិកាដៃថ្លៃបំផុតនៅក្នុងប្រវត្តិសាស្ត្រពិភពលោកនាពេលបច្ចុប្បន្ន។
Patek Philippe Grandmaster Chime បំបែកកំណត់ត្រានាឡិកាថ្លៃបំផុតក្នុងលោក
ជានាឡិកា Graff Diamonds Hallucination មានតម្លៃរហូតដល់ ៥៥ លានដុល្លារអាមេរិក
Powered by Blogger.
home ទំព័រដើម local_convenience_store Local Shop library_books បណ្ណាល័យ search ស្វែងរក
×

ស្វែងរកអ្វីដែលអ្នកចង់បាន

× Telegram
អរគុណដែលបានអាន!

ចូលរួមជាមួយ Blpost9 លើ Telegram ដើម្បីទទួលបានព័ត៌មានរហ័ស!

JOIN TELEGRAM